Category: អត្ថបទ

កម្ពុជា​នឹង​មាន​ស្ពាន​ថ្មី​ឆ្លង​ទន្លេ​មេគង្គ ក្នុង​ពេល​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បានសម្រេច​ស្នើសុំ​ភាគី​កូរ៉េ​ឱ្យ​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ឆ្លងកាត់​ទន្លេ​ឆ្លង​ទន្លេ​មេគង្គ​រួចហើយ។ នា​ពេល​ខាងមុខនេះ​ ប្រជាពលរដ្ឋ​កម្ពុជា​នឹង​បាន​ឆ្លង​ស្ពាន​មួយ​ទៀត ដែល​ជា​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ តប​តាម​សំណើ​របស់​សម្ដេច​តេជោ ខណៈ​សំណើ​នេះ​ ត្រូវ​បាន​ទទួល​រួចហើយ​ពី​ភាគី​កូរ៉េ។ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ នៅ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ កន្លងមក។ តែ​យ៉ាង​ណាក៏ដោយ​លោក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ថា​ ស្ពាន​នេះ​បាន​សិក្សា​រួចហើយ​
Read More

ដំបន់​ផ្លូវ​ជាតិ​លេខ​៥១ ក្លាយ​ជា​ដំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង

វីស័យ​អចល​ទ្រព្យ​នៅ​ដំបន់​ផ្លូវជាតិ​លេខ​៥១ កំពុង​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី។ នា​ពេល​អនាគត​ដ៏​ខ្លី ផ្លូវជាតិ​លេខ​៥១​នេះ នឹង​ក្លាយជា​ផ្លូវ​ក្រវាត់​ក្រុង​នា​ពេល​អនាគត និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ សម្រាប់​សម្រួលការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដូច្នេះ​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​នេះ កំពុង​កើនឡើង​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​កាល​ពី​ខែ សីហា 2018 កន្លង​ទៅ។ ផ្លូវជាតិ​លេខ​៥១ ជា​ផ្លូវ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ថ្នល់ទទឹង ទៅ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​ឧដុង្គ ដែល​មាន​ប្រវែង​៣៧.៩៥​គីឡូម៉ែត្រ និង​ចម្ងាយ​ប្រមាណ​ជាង​១៨​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ (​គិត​ពី​ចោមចៅ ទៅ​ផ្សារ​ថ្នល់ទទឹង​)​។ បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៥១​នេះ កំពុង​ដំណើរ​ការ​សាងសង់ ហើយ​គ្រោង​បញ្ចប់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២០។
Read More